នាព្រឹកថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំ Kick off meeting ជាមួយសហក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក Ryutaro Takaku-Bessho និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលដឹកនាំដោយលោក Ronald Muana ដើម្បីពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងគ្រប់គ្រងវិស័យធនធានទឹកចម្រុះ(IWRM)។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះបានប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយមានវត្តមានអញ្ជើញចូលរួមពីមន្ដ្រីបច្ចេកទេស ទីប្រឹក្សាជាតិ និងអន្តរជាតិនៃអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តគោលដៅ ព្រមទាំងក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ជាច្រើនរូបផងដែរ៕