ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជូនដល់ជយលាភីជំនាន់ទី១ ជំនាន់ទី២ និងជំនាន់ទី៣ នៃសាកលវិទ្យាល័យអន្តរជាតិឌូវី


បាត់ដំបង ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យអន្តរជាតិឌូវី មានប្រារព្ធពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជូនដល់ជយលាភីជំនាន់ទី១ ជំនាន់ទី២ និងជំនាន់ទី៣ នៃសាកលវិទ្យាល័យអន្តរជាតិឌូវី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមមួយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រីអប់រំ​ និង​និស្សិត​ ជាច្រើននាក់ផងដែរ។