ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រប្រឡាមេព្រៃលើ


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រប្រឡាមេព្រៃលើ ប្រវែង ៣.៨៥៥ ម ស្ថិតក្នុងឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។ ប្រឡាយមេនេះ មានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករបានចំនួន ៥៩០ ហិកតា ៕