ឯកឧត្ដម កែន សត្ថា អញ្ជើញជួបសំណេះសំណាលមួយបងប្អូនប្រជាពលរដ្ឋដែលធ្វើអាជីវកម្ម និងរស់នៅតាមតំបន់ឆ្នេរ


ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញមកសំណេះសំណាលមួយបងប្អូនប្រជាពលរដ្ឋដែលធ្វើអាជីវកម្ម និងរស់នៅតាមតំបន់ឆ្នេរ ដើម្បីពិនិត្យ និងវិភាគផលប៉ះពាល់បរិស្ថាន និងការរៀបចំគម្រោងរបស់រដ្ឋបាលខេត្ត ឆ្នាំ២០១៧ និងបន្ថែមមួយគម្រោងទៀតគឺគម្រោងរៀបច្រាំងសមុទ្រ និងចាក់ខ្សាច់បំពេញបន្ថែមឆ្នេរ ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក ស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង និងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ៕