លោកជំទាវ មិថុនា ភូថង អញ្ជើញដឹកនាំ កិច្ចប្រជុំគណ:កម្មការបុណ្យជាតិ របស់ខេត្តកោះកុង


លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងអញ្ជើញដឹកនាំ កិច្ចប្រជុំគណ:កម្មការបុណ្យជាតិ របស់ខេត្តកោះកុង ផ្តោតសំខាន់ៗ ដូចខាងក្រោម÷
១- របាយការណ៍ របស់ក្រុមទូក ង ក្នុងការត្រៀមលក្ខណ:សម្រាប់ការប្រកួត នាថ្ងៃទី២៩ ខាងមុខ។
២- ការប្រគុំតន្ត្រី និងមានការបាញ់កាំជ្រួច នៅថ្ងៃទី ២៨និង២៩ ខែតុលា នៅសួនច្បារ មុខសាលាខេត្ត ដើម្បីបង្កលក្ខណ:សប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងឱកាសប្រណាំងទូក ង នៅខេត្តកោះកុង និងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី១៣ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរននាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
៣- កម្មវិធីប្រគួតសម្រស់កុមារបណ្តែតប្រទីប និងសម្រស់ប្រទីបស្អាតជាងគេ រៀបចំដោយរដ្ឋបាលខេត្តកោះកុង។
(ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧)