ការប្រកួតកីឡាហែលទឹក របស់សហព័ន្ធខ្មែរកីឡាហែលទឹក ជ្រើសរើសជើងឯក S C G លើកទី៧ ប្រចាំឆ្នាំ២០១៧


នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីបិទការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯក អេស ស៊ី ជី (S C G) លើកទី៧ ប្រចាំឆ្នាំ២០១៧ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯក អេស ស៊ី ជី (SCG) លើកទី៧ ប្រចាំឆ្នាំ២០១៧ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ដែលមានសមាគម- ក្លឹបចំនួន ១០ ចូលរួម និងមានកីឡាករ កីឡាការនីសរុបចំនួន ១០៥ នាក់ ក្នុងនោះកីឡាករចំនួន ៧៤នាក់ និងកីឡាការនីចំនួន ៣៥នាក់ ដែលមានវិញ្ញាសារប្រកួតចំនួន ២៨ វិញ្ញាសារ។
ការប្រកួតបានជ្រើសរើសយកចំណាត់ថ្នាក់លេខ ១ លេខ ២ និងលេខ ៣ ដែលកីឡាករ កីឡាការនីជ័យលាភីម្នាក់ៗ ទទួលបានរង្វាន់ដូចខាងក្រោម៖
– ចំណាត់ថ្នាក់លេខ ១ ទទួលបានថវិកាចំនួន ២០០ ០០០៛
– ចំណាត់ថ្នាក់លេខ ២ ទទួលបានថវិកាចំនួន ១៦០ ០០០៛
– ចំណាត់ថ្នាក់លេខ ៣ ទទួលបានថវិកាចំនួន ១២០ ០០០៛