អនុសាខា កក្រក ក្រុងព្រៃវែង ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រៃវែង បានអញ្ជើញបានដឹកនាំសហការីអនុសាខាកក្រក ក្រុង និង ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ចូលបុណ្យសព និងនាំយកអំណោយផ្តល់ជូនគ្រួសារដែលមានកូនជាវីរៈកងទ័ពជួរមុខចំនួន ០២គ្រួសារ នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង!
នាឱកាសនោះ លោកប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រៃវែង បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
បន្ថែមពីនេះ លោក ម៉ននី បណ្ឌិត មានប្រសាសន៍ផ្តាំផ្ញើរបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
ដោយក្នុង១គ្រួសារទទួលបាន សម្ភារៈ និងគ្រឿងឧបភោគបរិភោគដូចជា៖ អង្ករ ទឹកសុទ្ធ ទឹកផ្លែឈើ មីជាតិ ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ ទឹកដោះគោខាប់ តែ ស្ករស ធុងចម្រោះ ចង្រ្កាន្តសន្សំសំចៃ និង
ថវិកាមួយចំនួនផងដែរ។