ឯកឧត្តម ឡេង ប៊ុនតេង ជួបសំណេះសំណាល ជាមួយបងប្អូនចំណុះទូកង ផលបូរីសែនជ័យ ( វត្ត អម្ពរផល )


រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា , លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យ និង ក្រុមការងារ បានអញ្ជើញជួបសួរសុខទុក្ខ នឹងផ្តល់ការលើកទឹកចិត្តដល់បងប្អូនចំណុះទូកង ផលបូរីសែនជ័យ ដែលជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រម្ពុជា ជូនចំពោះវត្តអម្ពផល ស្ថិតនៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕