ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ទៅលើជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារ នៅតាមខ្សែបន្ទាត់ព្រំដែន ពិសេសការផ្គត់ផ្គង់ទឹក ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រជាច្រើន ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ។ ជាក់ស្តែង ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក សៀង ចាន់ មានទីតាំងស្ថិតក្នុងឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់បើកការដ្ឋានដំណើរការសាងសង់ឡើងវិញ សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ ក៏ដូចជាបង្កបង្កើនផលដំណាំកសិកកម្មរបស់បងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ព និងកងទ័ពនៃកងពលតូចលេខ ៩ ។
ការសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក សៀង ចាន់ មានទំហំការងារ ៖
– សាងសង់ផ្លូវចូលទំនប់ ប្រវែង ៧៨០ ម
– ស្តារប្រឡាយ សៀង ចាន់ ប្រវែង ១.២៥០ ម
– សាងសង់ឡើងវិញទំនប់អាងទឹក សៀង ចាន់ ប្រវែង ២.០០០ ម
– សាងសង់សំណង់លូមូលចម្លង២ជួរលើផ្លូវចូលទំនប់ ចំនួន ០១ កន្លែង
– សាងសង់សំណង់លូចម្លង លើផ្លូវចូលទំនប់ ចំនួន ០១ កន្លែង
– សាងសង់សំណង់ក្បាលហុងលើទំនប់ ចំនួន ០១ កន្លែង ។