ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន យូណាយធីត ហ្វាម៉ា ខេមបូឌា (United Pharma (Cambodia) Co., LTD ដែលបានផ្តល់ថ្នាំពេទ្យ និងសម្ភារៈមួយចំនួនមកដល់ក្រសួងព័ត៌មាន ដើម្បីបន្តនាំយកទៅចែកជូនដល់វីរកងទ័ពនៅជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់នៅខេត្តក្រចេះ។
ការថ្លែងអំណរគុណនេះធ្វើឡើងក្នុងឱកាសឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួប និងទទួលអំណោយថ្នាំពេទ្យពីលោក Michael Reyes អគ្គនាយកក្រុមហ៊ុន United Pharma (Cambodia ) លោក ជីវ ដេវីត ប្រធានផ្នែកទីផ្សារ និងលោក ទី សុភាព ប្រធានផ្នែកបញ្ជិការឱសថ និងគុណភាពឱសថ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។
អំណោយថ្នាំពេទ្យរបស់ក្រុមហ៊ុន United Pharma (Cambodia) ផ្តល់ដល់ក្រសួងព័ត៌មាន នាឱកាសនេះរួមមាន៖ បានឧបត្ថម្ភថ្នាំ Decolgen ចំនួន ៦០០ប្រអប់ ថ្នាំ Alaxan FR ចំនួន ៤០០ប្រអប់ និង pH Care pads ចំនួន ២.០០០ដុំ។ សកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុន ជាលើកទី២ ហើយ ខណៈលើកទី១ ក្រសួងបានបន្តថ្នាំពេទ្យទៅចែកជូនដល់កងទ័ពនៅជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកសកម្មភាពរបស់ក្រុមហ៊ុន ជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការយកចិត្តទុកដាក់ដល់ សុខភាពរបស់មន្ត្រីរាជការក្រសួងព័ត៌មាន ក្នុងការបំពេញការងារ ជាពិសេសក្នុងសកម្មភាពរួមចំណែកដ៏សំខាន់ លើកិច្ចគាំពារ និងការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន។
ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានចាត់ទុកថា ការផ្តល់នូវថ្នាំពេទ្យពីក្រុមហ៊ុន យូណាយធីត ហ្វាម៉ា ( ខេមបូឌា ) ដល់ក្រសួងព័ត៌មាន គឺបានបង្ហាញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លា បង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការយកចិត្តទុកដាក់ដល់សុខភាពរបស់កងទ័ពជួរមុខដែលកំពុងបំពេញការងារការពារទឹកដី ជាពិសេសក្នុងសកម្មភាពរួមចំណែកដ៏ សំខាន់លើកិច្ចគាំពារ និងការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការចូលរួមឧបត្តម្ភគាំទ្រជាថ្នាំពពេទ្យ និងសម្ភារៈ ពីបណ្តាសប្បុរសជន និងក្រុមហ៊ុននានាក្នុងវិស័យឯកជន សម្រាប់ចែកជូនដល់កងទ័ពជួរមុខ គឺជាការផ្សារភ្ជាប់រវាងអ្នកនៅជួរមុខ និងអ្នកនៅជួរក្រោយក្រោយ និងជាការដឹងគុណចំពោះការលះបង់របស់កងទ័ពក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរបស់យេីងទាំងអស់គ្នា។
លោក Michael Reyes បានគូសបញ្ជាក់ថា ការចូលរួមរបស់ក្រុមហ៊ុន United Pharma (Cambodia) ជាមួយក្រសួងព័ត៌មាន ក្នុងការផ្តល់ថ្នាំព្យាបាលជំងឺទៅឱ្យកងទព័នៅតំបន់ជួរមុខ ដែលជាការគិតគួរដល់សុខភាពរបស់ប្រជាពលរដ្ឋ និងកងទ័ព។ សកម្មភាពមនុស្សធម៌របស់ក្រសួងព័ត៌មានគឺស្របតាមបេសកកម្មរបស់ក្រុមហ៊ុនក្នុងការធ្វើយ៉ាងមិចធ្វើឱ្យសុខុមាលភាពរបស់ប្រជាជនកម្ពុជា បានកាន់តែល្អប្រសើរឡើងផ្តើមចេញពីមនុស្សម្នាក់ៗ និងជាការបង្ហាញនូវសាមគ្គីភាពរវាងខ្មែរ ជួយខ្មែរ ពិសេសផ្សារភ្ជាប់ជាមួយបងៗកងទ័ពនៅនៅជួរមុខ។
លោកថាបានគូសបញ្ជាក់ថា ការផ្តល់នូវថ្នាំពេទ្យព្យាបាលជំងឺជូនទៅបងៗកងទព័នៅតំបន់ជួរមុខ គឺជាការចូលរួមចំណែកគិតគូរដល់សុខភាពរបស់ប្រជាពលរដ្ឋ និងកងទ័ពដែលកំពុងឈរនៅជើងនៅជួរមុខ ពិសេសបង្ហាញពីការគោរព និងការកោតស្ញប់ស្ញែង ចំពោះវីរភាព ទឹកចិត្តស្នេហាជាតិ និងស្មារតីលះបង់របស់កងទ័ពប្រកបដោយឆន្ទៈមោះមុតបំផុត ក្នុងកិច្ចការពារជាតិ មាតុភូមិ ជាពិសេសនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕