សម្ដេចពិជ័យសេនា ទៀបាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយទទួលស្វាគមន៍លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីរាជការគ្រប់ស្ថាប័ន នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលបានទទួលនិទ្ទេស A ចំនួន២២នាក់ និងនិទ្ទេស B ចំនួន ៥២នាក់ សរុប ៧៤នាក់ នៅខេត្តកោះកុង។
នាឱកាសនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្តាំផ្ញើដល់ក្មួយៗចៅៗថា ដើម្បីលើកស្ទួយផ្នែកវិស័យអប់រំឱ្យមានភាពរីកចម្រើនមានធនធានមនុស្ស ផ្នែកវិស័យអប់រំត្រូវលោកគ្រូ អ្នកគ្រូនិងខិតខំក្នុងការបណ្ដុះបណ្ដាលដល់សិស្សានុសិស្ស និងស្វែងរកមេរៀនល្អៗ បទពិសោធន៍ថ្មីៗដើម្បីធ្វើការបណ្ដុះបណ្ដាលឱ្យសិស្សានុសិស្សងាយយល់ ងាយស្តាប់ដើម្បីបង្កើនធនធានមនុស្សខ្ពស់។
សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានផ្ដាំផ្ញើសិស្សានសិស្សក្នុងវ័យសិក្សាត្រូវខិតខំក្រេបចំណេះវិជ្ជាពីសាស្ត្រាចារ្យលោកគ្រូ អ្នកគ្រូដែលបានបង្ហាត់បង្រៀន ដល់យើងគ្រប់ៗគ្នា ហើយសរសើរមិនសិស្សទាំងអស់ ត្រូវស្វែងរកមេរៀនល្អៗដើម្បីបង្កើនធនធានមនុស្សឱ្យបានខ្ពស់ ពីព្រោះចំណេះវិជ្ជា គឺជាអនាគតរបស់ខ្លួនយើងឱ្យក្លាយខ្លួនជាមនុស្សដ៏មានកិតិ្តយសខ្លួនឯង និងសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ ព្រោះកូនចៅជាទំពាំងស្នងប្ញស្សីជាសសរទ្រូង និងគ្រឹះដ៏រឹងមាំដើម្បីអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត៕