សម្ដេចក្រឡាហោម ស ខេង អញ្ជើញសំណេះសំណាល និងចែកម៉ូតូលើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ចំនួន១៥៥នាក់ នៅខេត្តបាត់ដំបង


សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង នៅថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីសំណេះសំណាល និងចែកម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន១៥៥នាក់ ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តបាត់ដំបង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង, ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង៕