ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធីបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការតម្រង់ទិសដំបូងនិងជំនាញឌីជីថល, ពិធីដាក់ឱ្យប្រើប្រាស់ FARM BOOK APP និងពិធីប្រគល់កុំព្យូទ័របន្ទះ (Tablet) ដល់មន្ត្រីកសិកម្មឃុំ/សង្កាត់ ទាំង ១៦០០នាក់។
សូមជម្រាបថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយចំនួន៦ ដែលត្រូវអនុវត្តជាអាទិភាព។
ក្នុងនោះ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឲ្យមានសហគមន៍កសិកម្ម គឺជាកម្មវិធីនយោបាយទី៦ ដែលត្រូវអនុវត្តភ្លាមៗ ដើម្បីធ្វើឲ្យវិស័យកសិកម្ម និងជួយដល់ជីវភាពរបស់ប្រជាកសិករឲ្យមានភាពប្រសើរឡើង៕