នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត្តអោយឯកឧត្តម Iwao HoRii អនុរដ្ឋមន្រ្តីការបរទេសជប៉ុនចូលជួបសម្តែងការគួរសមនិងធ្វើសវនាការនៅវិមានរដ្ឋសភា។
សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេសជប៉ុននៅកម្ពុជានាពេលនេះឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីសំដៅលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងកម្ពុជានិងជប៉ុន។ទន្ទឹមនឹងនេះសម្តេចបានសម្តែងការពេញចិត្តផងដែរថាចាប់តាំងពីរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានលើកតំកើងទំនាក់ទំនងទ្វេភាគីនិងភាពជាដៃគូយុទ្ធសាស្រ្តមកកិច្ចសហប្រតិបត្តិការនានាបានប្រព្រឹត្តទៅយ៉ាងរលូននិងគ្រប់វិស័យអោយកាន់តែមានភាពរស់រវើកនិងស៊ីជំរៅដែលបានប្រែក្លាយទៅជាលទ្ធផលជាក់ស្តែងយ៉ាងច្រើនដើម្បីរួមចំណែកអភិវឌ្ឍន៌កម្ពុជា។សម្តេចបានបញ្ចាក់ថាប្រជាជនកម្ពុជានៅចងចាំថារដ្ឋាភិបាលនិងប្រជាជនជប៉ុនគឺបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជានិងបានចូលរួមចំណែកស្តាកសាងអភិវឌ្ឍន៌កម្ពុជាតាំងពីកម្ពុជាទើបបានរំដោះចេញពីរបបបនប្រល័យពូជសាសន៌ឆ្នាំ១៩៧៩។រហូតមកដល់បច្ចុប្បន្ននេះជប៉ុនជាដៃគូដ៌មានសក្តានុពលក្នុងការចូលរួមអភិវឌ្ឍន៌ប្រទេសកម្ពុជា។សម្តេចប្រធានរដ្ឋសភាបានស្នើដល់ប្រតិភូជប៉ុនអោយជួយជម្រុញអ្នកវិនិយោគនិងអ្នកទេសចរមកកម្ពុជាបន្ថែមទៀត។
ឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានលើកឡើងថានៅឆ្នាំ២០១៨ ខាងមុខនេះ ចំណងការទូតរវាងកម្ពុជា និងជប៉ុន បានឈានដល់ខួប៦៥ឆ្នាំ ហើយក្នុងខូប៦៥ឆ្នាំនេះ ឯកឧត្តមសង្ឃឹមថា ចំណងមិត្តភាពរវាងប្រទេសទំាងពីរនឹងរឹងមាំឡើង ហើយត្រូវបានពង្រីកឲ្យកាន់តែគ្រប់ជ្រុងជ្រោយ ទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
ឯកឧត្តម អ៊ិវ៉ាអុ ហូរីអ៊ិ បានគូសបញ្ជាក់ថា ជប៉ុននឹងបង្កើតការិយាល័យកុងស៊ុល នៅក្នុងខេត្តសៀមរាប នាខែមករា ឆ្នាំ២០១៨ខាងមុខនេះ។ ការបង្កើតការិយាល័យកុងស៊ុលនេះជាចំនុចវិជ្ជមានមួយ ដែលបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិដ៏រឹងមាំរវាងកម្ពុជានិងជប៉ុន៕នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត្តអោយឯកឧត្តម Iwao HoRii អនុរដ្ឋមន្រ្តីការបរទេសជប៉ុនចូលជួបសម្តែងការគួរសមនិងធ្វើសវនាការនៅវិមានរដ្ឋសភា។
សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេសជប៉ុននៅកម្ពុជានាពេលនេះឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីសំដៅលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងកម្ពុជានិងជប៉ុន។ទន្ទឹមនឹងនេះសម្តេចបានសម្តែងការពេញចិត្តផងដែរថាចាប់តាំងពីរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានលើកតំកើងទំនាក់ទំនងទ្វេភាគីនិងភាពជាដៃគូយុទ្ធសាស្រ្តមកកិច្ចសហប្រតិបត្តិការនានាបានប្រព្រឹត្តទៅយ៉ាងរលូននិងគ្រប់វិស័យអោយកាន់តែមានភាពរស់រវើកនិងស៊ីជំរៅដែលបានប្រែក្លាយទៅជាលទ្ធផលជាក់ស្តែងយ៉ាងច្រើនដើម្បីរួមចំណែកអភិវឌ្ឍន៌កម្ពុជា។សម្តេចបានបញ្ចាក់ថាប្រជាជនកម្ពុជានៅចងចាំថារដ្ឋាភិបាលនិងប្រជាជនជប៉ុនគឺបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជានិងបានចូលរួមចំណែកស្តាកសាងអភិវឌ្ឍន៌កម្ពុជាតាំងពីកម្ពុជាទើបបានរំដោះចេញពីរបបបនប្រល័យពូជសាសន៌ឆ្នាំ១៩៧៩។រហូតមកដល់បច្ចុប្បន្ននេះជប៉ុនជាដៃគូដ៌មានសក្តានុពលក្នុងការចូលរួមអភិវឌ្ឍន៌ប្រទេសកម្ពុជា។សម្តេចប្រធានរដ្ឋសភាបានស្នើដល់ប្រតិភូជប៉ុនអោយជួយជម្រុញអ្នកវិនិយោគនិងអ្នកទេសចរមកកម្ពុជាបន្ថែមទៀត។
ឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានលើកឡើងថានៅឆ្នាំ២០១៨ ខាងមុខនេះ ចំណងការទូតរវាងកម្ពុជា និងជប៉ុន បានឈានដល់ខួប៦៥ឆ្នាំ ហើយក្នុងខូប៦៥ឆ្នាំនេះ ឯកឧត្តមសង្ឃឹមថា ចំណងមិត្តភាពរវាងប្រទេសទំាងពីរនឹងរឹងមាំឡើង ហើយត្រូវបានពង្រីកឲ្យកាន់តែគ្រប់ជ្រុងជ្រោយ ទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
ឯកឧត្តម អ៊ិវ៉ាអុ ហូរីអ៊ិ បានគូសបញ្ជាក់ថា ជប៉ុននឹងបង្កើតការិយាល័យកុងស៊ុល នៅក្នុងខេត្តសៀមរាប នាខែមករា ឆ្នាំ២០១៨ខាងមុខនេះ។ ការបង្កើតការិយាល័យកុងស៊ុលនេះជាចំនុចវិជ្ជមានមួយ ដែលបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិដ៏រឹងមាំរវាងកម្ពុជានិងជប៉ុន៕