នៅម៉ោង៩:១៥នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រភិភូកម្ពុជា អញ្ញើញដល់ទីក្រុងបាងកកប្រទេសថៃហើយដោយសុវត្តិភាព ដើម្បីចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej ។
ការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាមន្ត្រីថ្នាក់ដឹកនាំរបស់ប្រទេសថៃផងដែរ។ ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ដ្រី ក្នុងពិធីនេះ គឺដើម្បីសម្តែងសមានចិត្ត និងមរណទុក្ខដ៏ស្មោះស្ម័គ្រថ្វាយ និងជូនចំពោះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជនថៃ ព្រមទាំងសម្តែងការគោរពចុងក្រោយចំពោះព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រថៃ ដែលបានសោយទីវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ទីក្រុងបាងកកប្រទេសថៃ
