ឯកឧត្តម ហួត ហាក់ អញ្ជើញពិនិត្យមើលស្ថានភាពជាក់ស្តែងផ្លូវដែលខូចខាតដោយសារទឹកជំនន់ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ


ឯកឧត្តម ហួត ហាក់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារអញ្ជើញពិនិត្យមើលស្ថានភាពជាក់ស្តែងផ្លូវមួយចំនួន ដែលរងការខូចខាតដោយសារទឹកជំនន់។

សូមជម្រាបថា នៅរដូវវស្សានេះមានផ្លូវមួយចំនួន នៅក្នុងភូមិអូរសួស្តី ភូមិបារាយណ៍តូច ភូមិបារាយណ៍ធំ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានរងការខូចខាតដោយសារទឹកជំនន់ ដែលហូរច្រោះបុកផ្លូវទាំងនោះ៕