អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី«លើកកម្ពស់ការយល់ដឹងផ្នែកសុខភាពដល់ស្ត្រីប្រកបរបរក្រៅប្រព័ន្ធ» នៅសាលប្រជុំធំរដ្ឋបាលក្រុងព្រៃវែង


ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី«លើកកម្ពស់ការយល់ដឹងផ្នែកសុខភាពដល់ស្ត្រីប្រកបរបរក្រៅប្រព័ន្ធ» នៅសាលប្រជុំធំរដ្ឋបាលក្រុងព្រៃវែង។

មានការចូលរួមពីលោក លោកស្រីអភិបាលរងក្រុង លោក លោកស្រីនាយក នាយករងរដ្ឋបាលក្រុង មន្រ្តីរដ្ឋបាលក្រុង លោក លោកស្រីប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុង មន្រ្តីរដ្ឋបាលក្រុង អធិការក្រុង លោក លោកប្រធានសុខាភិបាលក្រុង ក្រុមគ្រូពេទ្យ(OD) រដ្ឋបាលសង្កាត់ទាំងបួន អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យព្រះអង្គឌួង ស្រ្តីប្រកបរបរក្រៅប្រព័ន្ធក្នុងក្រុងព្រៃវែង និងសមាសភាពពាក់ព័ន្ធ។