អនុសាខា កក្រក ក្រុងព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង និងមានការនិមន្តចូលរួមពីព្រះសង្ឃវត្តបារាយណ៍លិច ព្រមទាំង សហការី សមាជិក សមាជិការ អនុសាខាកាកបាទក្រហមក្រុង និងសង្កាត់ នាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រ ចំនួន ០៦គ្រួសារ នៅសង្កាត់តាកោ ០៣គ្រួសារ និងសង្កាត់បារាយណ៍ ០៣គ្រួសារ ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។
នាឱកាសនោះ លោកប្រធានអនុសាខាក្រុង បានពាំនាំប្រសាសន៍ផ្តាំផ្ញើរ សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលជានិច្ចកាល លោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” ។
សម្ភារៈផ្តល់ជូនក្នុង នោះរួមមាន ៖ អង្ករ សម្ភារៈផ្ទះបាយ ១ឈុត ភេសជ្ជៈ ទឹកសុទ្ធ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មុងភួយ កន្ទេល ចង្រ្កាន្តសន្សំសំចៃ ធុងចម្រោះទឹក និងថវិកាមួយចំនួន។





























 
		
		
		 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					