លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង អញ្ជើញចូលរួមពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥


ព្រឹកថ្ងៃអាទិត្យ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត និងលោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង អញ្ជើញចូលរួមក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅសួនសម្តេចអគ្គមហាធម្មពោធិ៍សាល ជា សុីម ក្រុងព្រៃវែង ខេត្តព្រៃវែង។