ក្រសួងការបរទេសកម្ពុជា ជួបប្រជុំជាមួយបណ្តាអង្គទូតបរទេសប្រចាំកម្ពុជា ស្តីពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែន ក្រោយទាហានថៃបាញ់ពលរដ្ឋខ្មែរស្លាប់ និងរបួស៤នាក់


(ភ្នំពេញ)៖ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំធ្វើបទបង្ហាញជូនអង្គទូតបរទេសប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយករណីទាហានថៃបាញ់ពលរដ្ឋខ្មែរស្លាប់ និងរបួស៤នាក់ នៅភូមិព្រៃចាន់។