(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោយទទួលបាននូវសារលិខិតជូនពររបស់ឯកឧត្តម ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាឱកាសនៃពិធីចម្រើនជន្មាយុដែលឈានចូលមកដល់ នៅថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
នៅក្នុងសារលិខិតថ្លែងអំណរគុណរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានខ្លឹមសារទាំងស្រុងដូចនេះថា៖
ខ្ញុំពិតជាមានបីតិសោមនស្សរីករាយឥតឧបមា ដោយទទួលបាននូវសារលិខិតជូនពររបស់ ឯកឧត្តម និងលោកជំទាវ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរ ជ័យដល់រូបខ្ញុំ នាឱកាសនៃពិធីចម្រើនជន្មាយុរបស់ខ្ញុំ នៅថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
សារលិខិត និងពាក្យពេចន៍ជូនពរប្រកបដោយសមានចិត្តដ៏ល្អប្រពៃ ជាមួយនឹងការកោតសរសើរ និង ការវាយតម្លៃខ្ពស់របស់ ឯកឧត្តម និងលោកជំទាវ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់យ៉ាងកក់ក្តៅ និង លើកទឹកចិត្តដ៏ថ្លៃថ្លាដល់រូបខ្ញុំ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញបេសកកម្មដឹកនាំស្ថាប័នរដ្ឋសភា ឱ្យ សម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីជាច្រើនថែមទៀត និងការរួមចំណែកកាន់តែសកម្មក្នុងការការពារសមិទ្ធ ផលជាប្រវត្តិសាស្ត្រនៃសុខសន្តិភាព ស្ថិរភាពនយោបាយ ការបង្រួបបង្រួមជាតិ និងកិច្ចអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ សម្រាប់ជាគុណប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិ ជាអង្វែងតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ខ្ញុំសូមថ្លែងនូវអំណរគុណជាអនេកប្បការ និងសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយ ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួល នូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ។


