កំពង់ឆ្នាំងៈនាព្រឹកថ្ងៃទី៣០ ខែ១០ ឆ្នាំ២០១៧ នៅអាសនៈលោកតាពញាដំបងដែក ក្នុងបរិវេណសាលាខេត្តមានរៀបចំពិធីក្រុងពាលី ជូនដំណើរទូកទៅចូលរួមពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ ដែលមានរយះពេល៣ថ្ងៃគឺពីថ្ងៃទី ២. ៣ .៤ ខែ១១ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ ដោយមានការចូលរួមពីលោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុកទាំង ៨ លោក លោកស្រី តំណាងទូកទាំង ២៨ ដែលមានចំណុះទូកចំនួន ១៤៦៧នាក់។
ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថាៈគោលបំណងំខាន់គឺសុំសេចក្តីសុខជូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងជាពិសេសសុំសេចក្តីសុខជូនកីឡាករកីឡាការិនីចូលរួមក្នុងពិធីប្រណាំងទូកថ្នាក់ជាតិអោយទទួលបានជ័យជំនៈទាំង២៨ទូកដេីម្បីយកជ័យជំនៈជូនខេត្តកំពង់ឆ្នាំង៕