ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជារាស្រ្តគ្រប់ជនជាតិទូទាំងខេត្តស្ទឹងត្រែង ថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរចំពោះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសខួបលើកទី១៣ នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ។
ឯកឧត្តម ម៉ុម សារឿន ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ជុំវិញខេត្ត ថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរចំពោះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
