ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អញ្ជើញចុះពិនិត្យទីតាំងប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក


ខេត្តសៀមរាប ៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងក្រុមការងារ បានចុះពិនិត្យទីតាំងប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។

ការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាបចាប់ពីចំណុចស្ពានអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានវត្តរាជបូព៌។

សូមបញ្ជាក់ផងដែរ ការប្រារព្ធពិធីនឹងប្រព្រឹត្តទៅនាថ្ងៃ ១៤ ១៥កើត ខែកត្តិក ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី០២ ០៣ ខែវិច្ឆិកា ឆ្នាំ២០១៧៕