សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់ លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខផ្ញើជូនលោកស្រី ទិត្យ ខាំដារ៉ា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។

លោក នុត សាអាន បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១៖៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្នសពបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទះលេខ២៦១​ ផ្លូវត្រឡក់ផ្អែម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ក្នុងវិមានរដ្ឋចំការមន)។ ដំណឹងនេះចាត់ទុកជាការអញ្ជើញបងប្អូន ញាតិមិត្តជិតឆ្ងាយអញ្ជើញចូលរួមបុណ្យសពឯកឧត្តមឲ្យបានគ្រប់ៗគ្នា៕