លិខិតចូលរួមមរណទុក្ខជូនគ្រួសារសព ឯកឧត្តមសាស្រ្ដាចារ្យ ហេង តៃគ្រី សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា


គណៈអចិន្រ្ដៃយ៍នៃគណៈកម្មាធិការកណ្ដាលសូមសម្ដែងនូវទុក្ខក្រៀមក្រំប្រកដដោយក្ដីក្ដុកក្ដួលបំផុតដោយ ឯកឧត្តមសាស្រ្ដាចារ្យ ហេង តៃគ្រី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ ។
គណៈអចិន្រ្ដៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមចូលរួមរំលែកទុក្ខដោយក្ដីសោកសង្រេងបំផុតចំពោះក្រុមគ្រួសារនៃសព ឯកឧត្តមសាស្រ្ដាចារ្យ ហេង តៃគ្រី ហើយសូមបួងសួងអោយវិញ្ញាណក្ខន្ធ ឯកឧត្តមបានទៅកាន់សុគតិភពកុំបីខានឡើយ៕