អភិបាលខេត្តកំពង់ស្ពឺ ទទួលបានសម្ភារ និងថវិកា ដែលជាការចូលរួមពីសប្បុរសជននានា សម្រាប់គ្រាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹក


អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងលោកស្រី បានអញ្ជើញទទួលសម្ភារ និងថវិកា ដែលជាការចូលរួមពីសប្បុរសជននានា សម្រាប់គ្រាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹក នៅវិមានឯករាជ្យ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

រដ្ឋបាលខេត្តកំពង់ស្ពឺ នៅបន្ដទទួលនូវសម្ភារ ថវិកា ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន នារសៀលនេះនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណវិមានឯករាជ្យខេត្ត។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានបន្ដនាំគ្នាសម្រុកយកសម្ភារជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្ដល់ជូនអាជ្ញាធរខេត្ត ដើម្បីយកទៅចែកជូនបន្តដល់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ដោយសារការឈ្លានពានរបស់យោធាថៃ។

ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលអំណោយពីសប្បុរសជន ជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា មកចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីនាំយកទៅផ្ដល់ជូន និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នៅទីទួលសុវត្ថិភាព។

ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានសម្ដែងនូវការអរគុណចំពោះទឹកចិត្តរបស់មន្ត្រីរាជការ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ រួមទាំងជនបរទេស ដែលមានទឹកចិត្តស្នេហាជាតិ ដោយបានចំណាយនូវធនធានផ្ទាល់ខ្លួន ទាំងថវិកា និងសម្ភារជាស្បងអាហារ ឧបត្តម្ភដលវីរកងទ័ពនៅសមរភូមិមុខ និងជនភៀសសឹក៕