ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា និងនាយឧត្តមសេនីយ៍ ស ថេត ផ្ដល់រថយន្ដចំនួន៥គ្រឿង ជូនគណៈបញ្ជាការនគរបាលជាតិទិសភូមិភាគ៤ ប្រាសាទព្រះវិហារ


ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្ដល់រថយន្ដ Ford សរុបចំនួន៥គ្រឿង ដល់គណៈបញ្ជាការនគរបាលជាតិទិសភូមិភាគ៤ ប្រាសាទព្រះវិហារ ដើម្បីបម្រើការជូនជាតិប្រឆាំងការឈ្លានពាន។

ក្នុងចំណោមរថយន្ដទាំង៥គ្រឿងនោះ ជាអំណោយរបស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ចំនួន៣គ្រឿង និងនាយឧត្តមសេនីយ៍ ស ថេត ចំនួន២គ្រឿង។

ការផ្ដល់រថយន្ដនេះ បន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា និងនាយឧត្តមសេនីយ៍ ស ថេត មើលឃើញពីកង្វះខាតជាតិស្ដែងលើមធ្យោបាយដឹកជញ្ជូនដើម្បីបម្រើដល់អង្គភាព គ្រាដែលកម្ពុជាកំពុងរងនូវការឈ្លានពានពីប្រទេសថៃ៕