នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មា នៃរដ្ឋសភា និងលោកស្រី បានអញ្ជើញចុះជួបសំណេះសំណាល ចែកគ្រឿងសម្ភារៈប្រេីប្រាស់ និងគ្រឿងបរិភោគប្រចាំថ្ងៃ ជូនដល់ប្រជាជនភៀសសឹក ចំនួន៣១៦គ្រួសារ ដែលបានមកពីខេត្តនៅសមរភូមិមុខផ្ទាល់ មកកាន់ភូមិសាស្រ្តចំនួន៣ទីតាំងខុសៗគ្នា ដែលមកស្នាក់នៅបណ្ដោះអាសន្នក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ។
ក្នុងឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ព្រមទាំងថា្នក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលលោកតែងតែគិតគូពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទាំងអស់គ្នា។
ឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយ ផ្តល់ការគាំទ្រ និងជឿទុកចិត្តលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងវីរៈកងទ័ពដ៏អង់អាចរបស់យើង៕















