ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ចូលរួមចែកអំណោយពលរដ្ឋភៀសសឹកជាង ៣០០គ្រួសារ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង


ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមចែកអំណោយរបស់សប្បុរសជនជូនប្រជាពលរដ្ឋភៀសសឹកជម្លៀសមកពីព្រំដែនជាង ៣០០គ្រួសារ និងកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តគោកឃ្មុំ ស្ថិតក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

អំណោយទាំងអស់នេះឧបត្ថម្ភដោយក្រុមហ៊ុន A Seven Auto ដឹកនាំដោយលោក គុន យ៉ូរ៉ា និងក្រុមការងារ រួមមាន៖ អង្ករ ទឹកបរិសុទ្ធ កន្ទេល និងស្បៀងឧបភោគ បរិភោគមួយចំនួន។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានអញ្ជើញសួរសុខទុក្ខ និងពិនិត្យការស្នាក់នៅមណ្ឌលសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកផងដែរ៕