(ក្រចេះ) ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលផ្តាំផ្ញើ និងជូនដំណើរក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត ទៅបំពេញបេសកកម្មចូលរួមពិនិត្យព្យាបាលជូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន បានថ្លែងនូវការកោតសរសើរ ចំពោះស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីចុះជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹក ។
ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា បេសកកម្មនេះមិនត្រឹមតែជាការផ្ដល់សេវាសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការនាំយកនូវភាពកក់ក្ដៅ និងការគិតគូរពីសុខុមាលភាពរ បស់បងប្អូនជនភៀសសឹក៕



