(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលើកទី៨ របស់ គ.រ.ឌ. ដើម្បីពិនិត្យ និងពិភាក្សាលើប្រធានបទចំនួន៤។
ប្រធានបទទាំង៤នោះ រួមមាន៖
១៖ វឌ្ឍនភាពនៃការប្រើប្រាស់ថ្នាល VERIFY.GOV.KH នៅតាមក្រសួង-ស្ថាប័ន នៃប្រទេសកម្ពុជា និងប្រទេសជាមិត្ត
២៖ បទបង្ហាញអំពីសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ
៣៖ បទបង្ហាញអំពីសេចក្តីព្រាងគោលនយោបាយក្លោដអាទិភាព
៤៖ បទបង្ហាញអំពីសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត។
សូមបញ្ជាក់ជូនថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធាន និងសមាជិក គ.រ.ឌ. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សរុបប្រមាណ ១១០នាក់ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕











