មូលដ្ឋានសមុទ្រ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជូន នាយនាវី ចំនួន៣០រូបទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់លើនាវាកងទ័ពជើងទឹកសហព័ន្ធរូស្សី


នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ មូលដ្ឋានសមុទ្រ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជូន នាយនាវី ចំនួន៣០រូប ដឹកនាំដោយឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរង មូលដ្ឋានសមុទ្រ ទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់លើនាវាកងទ័ពជើងទឹកសហព័ន្ធរូស្សី ដើម្បីដកស្រង់បទពិសោធន៍៕