« ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យគណៈកម្មាធិការគណបក្សខេត្តបន្តយកចិត្តទុកដាក់ចំពោះជនភៀសសឹកដែលមកស្នាក់អាស្រ័យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បង្កេីនចលនាផ្តល់ ឈាម មូនិធិរៃអង្គាសជំនួយសម្រាប់វីរៈកងទ័ព និងជនភៀសសឹកនៅជួរមុខ» 


នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សក្នុងខែធ្នូ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តខែមករា ឆ្នាំ២០២៦ ដែលប្រារព្ធធ្វេីឡេីងនៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក-ឃុំ-សង្កាត់ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ជាច្រេីនរូប។

 

ថ្លែងមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានជំរុញ លើកទឹកចិត្តឱ្យគណៈកម្មាធិការគណបក្សខេត្តបន្តពង្រឹក និងពង្រីកការអនុវត្តការងារខ្លួនដេីម្បីឆ្លេីយតបនឹងតម្រូវនៅតាមមូលដ្ឋានជាពិសេសការវិលត្រឡប់ពលករចំណាក ស្រុក ការទទួលជនភៀសសឹកមកស្នាក់អាស្រ័យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ការបង្កេីនចលនាផ្តល់ឈាម ការរៃអង្គាសជំនួយសម្រាប់វីរៈកងទ័ពនិងជនភៀសសឹកនៅជួរមុខ។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកា គណបក្សដែលបានរួមចំណែកដ៏សំខាន់ដល់រាជរដ្ឋាភិបាលក្នុងការគៀគរ ជំនួយឧបត្ថម្ភផ្សេងៗដល់បងប្អូន វីរៈកង ទ័ព និង ជនភៀសសឹកដែលកំពុងត្រូវការជំនួយផងដែរ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម បានផ្តល់អនុសាសន៍ថា គណបក្សប្រជាជនកម្ពុជានឹងនៅជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសះ ហើយយើងនឹងឆ្លងកាត់នូវស្ថានការណ៍ដ៏លំបាកមួយនេះជាមួយគ្នា។ ឯកឧត្តមក៏បាន អំពាវនាវដល់រចនាសម្ព័ន្ធបក្សគ្រប់ថ្នាក់របសគណបក្សប្រជាជនកម្ពុជារក្សារភាពនឹងនរ សាមគ្គី ឯកភាព ជាធ្លុងមួយ និងបន្តការជឿជាក់លេីការដឹកនាំរបស់រាជរដ្ឋាភិបាលដេីម្បីស្វែងរកសន្តិភាពសម្រាប់ប្រជាជាតិខ្មែរយេីង។