លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង សហការជាមួយមន្ទីរជំនាញ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃការសាងសង់ទំនប់ និងអាងស្តុកទឹកភ្លៀងតាវ៉ាន់ ស្ថិតក្នុងទីរួមខេត្តត្បូងឃ្មុំ ។ មកទល់ពេលបច្ចុប្បន្ន ការសាងសង់ សម្រេចការងារជារួមបានស្ទើរតែ ១០០% ហើយ ដោយបានបែងចែកដូចខាងក្រោម ៖
១. ការងាររៀបចំការដ្ឋាន សម្រេចបាន ១០០%
២. ការងារទំនប់ រួមទាំងគ្រឿងការពារជំរាល និងខ្នងទំនប់ សម្រេចបាន ៩៩%
៣. ការងារសំណង់បេតុងនៃប្រព័ន្ធដោះទឹកលើស សម្រេចបាន ១០០%
៤. ការងារកាយដី និងថ្មបង្កើនជម្រៅបាតអាង សម្រេចបាន ១០០%
៥. ការងារអាងសោភ័ណភាព សម្រេចបាន ៩៩%
៦. ការងារប្រឡាយទឹកចេញពីអាងសោភ័ណភាព សម្រេចបាន ៩០%
៧. ការងារផ្លូវកំសាន្តជុំវិញអាងស្តុកទឹកសម្រេចបាន ៩៩%
៨. ការងារជញ្ជាំងទប់ដីប្រវែង ៤០០ម សម្រេចបាន ១០០%
ក្នុងឱកាសចុះការងារ ក្រុមការងារ បានណែនាំឲ្យភាគីអ្នកទទួលការអនុវត្តផែនការឲ្យសម្រេចតាមកាលវិភាគការងារ ដែលបានចែងក្នុងកិច្ចសន្យា ហើយក៏បានស្នើបន្ថែមគ្រួសក្រហមតាមតួទំនប់ ជិតជើងទេរទំនប់ ឈូសឆាយភ្លឺប្រឡាយ កិនបង្ហាប់បន្ថែម ធ្វើការដាំស្មៅតាមជើងទេរប្រឡាយ ព្រមទាំងធ្វើការកែលម្អ ការងារផ្សេងៗមួយចំនួនទៀតផងដែរ ៕