ខេត្តសៀមរាប នៅព្រឹក ថ្ងៃអាទិត្យ ១រោច ខែបុស្ស ឆ្នាំម្សាញ់សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហេង ណន សមាជិកគណៈកម្មាធិការកណ្តាល ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកពរជ័យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត មួយចំនួនជូនដល់បងៗវីរកងទ័ពដែលកំពុងសម្រាកព្យាបាល។
ឯកឧត្តម ហេង ណន បានគោរពជូនពរដល់បងៗវីរកងទ័ពដែលរងរបួស សូមឱ្យឆាប់ជាសះស្បើយ និងឆាប់បានវិលត្រលប់ទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីបន្តទៀត ប្រឆាំងនឹងចោរឈ្លានពានទឹកដី ។








