ឯកឧត្តម ប៉េង ពោធិ៍សា និងលោកជំទាវ ដួង វណ្ណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង ព្រមទាំងសហការីបានអញ្ជេីញចុះសួរសុខទុក្ខភរិយា និងកូនប្រុសទេីបសម្រាលនៅផ្នែកសម្ពពនៃមន្ទីរពេទ្យខេត្តស្វាយរៀង


ក្នុងឱកាសនៃថ្ងៃអបអរសាទរខួបលេីកទី៤៧ នៃទិវាជ័យជម្នះ៧មករា នាព្រឹកថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ដួង វណ្ណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង ព្រមទាំងសហការីបានអញ្ជេីញចុះសួរសុខទុក្ខភរិយា និងកូនប្រុសទេីបសម្រាលនៅផ្នែកសម្ពពនៃមន្ទីរពេទ្យខេត្តស្វាយរៀង ជាគ្រួសាររបស់លោក នៃ សុភក្រ ដែលជាវីរៈជនម្នាក់ក្នុងចំណោម១៨នាក់ ត្រូវបានយោធាថៃចាប់ខ្លួនរយៈពេល ១៥៥ថ្ងៃ រស់នៅស្រុកកំពង់រោទិ៍។