ស្ថានទូតវៀតណាម ប្រចាំកម្ពុជា រៀបចំកិច្ចពិភាក្សាក្រោមប្រធានបទ៖ បក្សកុម្មុយនិស្តវៀតណាម ក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសវៀតណាម


ឯកឧត្តម NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា អញ្ជើញជាអធិបតី កិច្ចពិភាក្សាក្រោមប្រធានបទ៖ បក្សកុម្មុយនិស្តវៀតណាម ក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសវៀតណាម ដែលរៀបចំដោយស្ថានទូតវៀតណាម នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ដើម្បីអបអរសាទរ សមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។