(កំពង់ធំ)៖ ឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំគោល បាននាំអំណោយរបស់សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ចែកជូនគ្រួសារកងទ័ពជួរមុខ និងគ្រួសារភៀសសឹកជាកងទ័ពជួរមុខចំនួន ៣០គ្រួសារ ស្ថិតនៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦។
នាឱកាសនោះឯកឧត្តម ឃឹង នុភាព បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខយើង ដែលបានលះបង់ឪពុកម្តាយ គ្រួសារ ប្រពន្ធកូន ទៅបំពេញបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពាននៅតាមព្រំដែន ដើម្បីរកសន្តិភាពជូនប្រទេសកម្ពុជា។
ឯកឧត្តមបានផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុតពីសម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ដែលជានិច្ចកាល សម្តេចតែងតែបានណែនាំឱ្យគ្រប់បណ្តាញការងារគ្រប់ថ្នាក់យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឱ្យទាន់ពេលវេលា ពិសេសត្រូវគិតគូរ ផ្តោតអាទិភាពទៅលើយោធិនរបួស ពិការ យោធិនមានជំងឺ គ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកជាសំខាន់។
សូមបញ្ជាក់ផងដែរថា គ្រួសារកងទ័ពជួរមុខ និងគ្រួសារភៀសសឹកជាកងទ័ពជួរមុខចំនួន ៣០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥គីឡូក្រាម ភួយ ១កន្សែងតូច១ សំឡីអនាម័យ ២ដុំតូច សាប៊ូដុសមុខ lemon ២ដុំតូច សាប៊ូលាងចាន១កញ្ចប់តូច ថ្នាំដុសធ្មេញ១ប្រអប់ សាច់ក្រក១កញ្ចប់តូច ឆៃប៉ូវផ្អែម១កញ្ចប់តូច អំបិលអ៊ីយ៉ូត១ថង់ ស្ករសកន្លះគីឡូក្រាម ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដប តាំងហ៊ុន៤ដុំ នំហូប១ថង់ ខ្ទឹមស១គីឡូ ចាហួយ១កាដុងតូច ត្រីខ១កំប៉ុង ថវិការ ៥០ ០០០រៀល។
ក្នុងសម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី បានចំណាយថវិកាចំនួន ១ ៥០០ ០០០រៀល និងលោក ឃឹម នុភាព ២ ០០០ ០០០រៀល សរុប ៣ ៥០០ ០០០រៀល៕











