ដំណឹងមរណភាព! ឯកឧត្តម តុប សារឿន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ទទួលមរណភាព ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ


លោកជំទវ ឃឹម ប៊ុនណារ៉ា ព្រមទាំងក្រុមគ្រួសារមានទុក្ខជាទម្ងន់ ដោយ ឯកឧត្តម តុប សារឿន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានទទួលមរណភាព កាលពីយប់ថ្ងៃសៅរ៍ ៧រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ជន្មាយុ ៦៩ឆ្នាំ នៅវេលាម៉ោង៩:៥៥នាទីយប់ ដោយរោគាពាធ។

បើតាមដំណឹងមរណភាព សពរបស់លោកតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីនា នៅវត្តពោធិសត្ថារាម (ពោធិ៍ចិនតុង) ភូមិប៉ប្រកខាជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពិធីសពបូជានៅថ្ងៃចន្ទ ទី១២ ឆ្នាំ២០២៦ វេលាម៉ោង៧៖០០នាទីយប់។

សេចក្តីជូនដំណឹងខាងលើនេះ ចាក់ទុកជាការអញ្ជើញ ឯកឧត្តម លោកជំទាវ ញ្ញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមបុណ្យសពនិងរំលែកទុក្ខជាមួយគ្រួសារសពតាមការគួរ៕