សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះអនុវត្តការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក បារាយណ៍អណ្តែត
មានទីតាំងស្ថិតនៅភូមិបារាយណ៍ខាងលិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ដែលរួមមានទំនប់អាង ប្រវែង ២.៣០០ ម ទំនប់បង្ហៀរ ១កន្លែង សំណង់ទ្វារទឹក ៤កន្លែង ប្រឡាយប្រវែង ៣០០ ម ។ ប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវប្រាំង ៧៣០ ហត ។