នារសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឯក សំអុល សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល បានអញ្ជើញដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ប៉ូល ពីឌូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ៍ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ ។
គណៈអចិន្រ្ដៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមចូលរួមរំលែកទុក្ខដោយក្ដីសោកសង្រេងបំផុតចំពោះក្រុមគ្រួសារនៃសព ឯកឧត្តម ប៉ូល ពីឌូ ហើយសូមបួងសួងអោយវិញ្ញាណក្ខន្ធ ឯកឧត្តមបានទៅកាន់សុគតិភពកុំបីខានឡើយ៕















