ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ នៅក្រុងក្រចេះ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
ពិធីនេះមានការចូលរួមឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។









