អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកទឹកចិត្តសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍខេត្ត បន្តសកម្មភាពការងារមនុស្សធម៌ឲ្យបានច្រើនថែមទៀត ដូចជា៖ ស្រ្តីមានផ្ទៃពោះ ស្រ្តីមេម៉ាយ ចាស់ជរា ក្មេងកំព្រា ជនពិការជាដើម ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់សាខាសមាគមនារី កម្ពុជាដើម្បី សន្តិភាព និងការអភិវឌ្ឍន៍ខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ថា បានបន្តថា កន្លងមក សកម្មភាពសមាគមនារី តែងតែចុះជួយការងារមនុស្សធម៌ជាច្រើននាឆ្នាំ២០២៥កន្លងទៅ។ ប៉ុន្តែទោះជាយ៉ាងនោះក្តី ឯកឧត្តមអភិបាលខេត្តនៅតែស្មើសមាគមនារីខេត្ត បន្តជំរុញដល់សមាគមនារីតាម ក្រុង-ស្រុក ឲ្បន្តសកម្មភាពចុះជួយប្រជាពលរដ្ឋ ដែលជួបការលំបាកឲ្យបានកាន់តែច្រើនបន្ថែមទៀតដើម្បីរួមគ្នា លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានលំនឹងក្នុងគ្រួសារ ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕











