ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ លើរបៀបវារៈចំនួនន៣


ព្រឹកថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅទី ស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ លើរបៀបវារៈចំនួនន ៣ គឺ ការងាររដ្ឋបាល និងបុគ្គលិក ការងារថវិកា និងទ្រព្យសម្បត្តិរបស់រដ្ឋ និងការងាររៀបចំធ្វើសន្និបាតបូកសរុបការងារឆ្នាំ ២០១៧ និងលើកទិសដៅឆ្នាំ ២០១៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទដែលគ្រោងនឹងប្រព្រឹតទៅនៅសប្ដាហ៍ទី ៣ នៃខែ មករា ឆ្នាំ ២០១៨ ៕