(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កម្មវិធីនៃការទស្សនកិច្ចផ្លូវរដ្ឋហើយនោះ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានដឹកនាំថ្នាក់ដឹកនាំបក្ស អញ្ជើញជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អមដោយថ្នាក់ដឹកនាំបក្សជាច្រើនរូបផ្សេងទៀត។
ក្រៅពីកិច្ចប្រជុំទ្វេភាគីនេះទៅ នៅរសៀលថ្ងៃនេះ នឹងមានជំនួបកំពូលបក្សត្រីភាគីមួយទៀត គឺជាជំនួបរវាងសម្តេចតេជោ ហ៊ុន សែន, លោក តូ ឡឹម និងលោក ថងលុន ស៊ីសុលីត អគ្គលេខាធិការអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ។ នេះជាជំនួបដ៏ពិសេសមួយក្នុងការពង្រឹងចំណងមេត្រីភាព និងទំនាក់ទំនងរវាងបក្ស ដែលកំពុងដឹកនាំប្រទេសមានព្រំដែនជាប់គ្នាទាំង៣ និងជាអតីតសម្ព័ន្ធមិត្តឥណ្ឌូចិន៕









































