លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើកពិព័ណ៌ពិភពលោក ហូជីមីញ-ឃ្យុងយូ ២០១៧


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើកពិព័ណ៌ពិភពលោក ហូជីមីញ-ឃ្យុងយូ ២០១៧ នៅទីក្រុងហូជីមីញ ប្រទេសវៀតណាម នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧៕