នារសៀលថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងលោក Sardar Tahir Mehmood ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មនៃទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad Chamber of Commerce and Industry) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិករបស់សភាពាណិជ្ជកម្មជាច្រើនរូប។
ក្នុងឱកាសនោះ ភាគីទាំងពីរបានកត់សម្គាល់នូវវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-ប៉ាគីស្ថាន និងបានផ្លាស់ប្តូរយោបល់លើយន្តការជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ជាពិសេសការបង្កើននូវទំនាក់ទំនងធុរកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរ៕








