ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប


ខេត្តសៀមរាប ៖ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនចំនួន ៤០០ នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

អំណោយដែលយកទៅចែកជូនបងប្អូនក្នុងម្នាក់ទទួលបាន ថវិកា ៥ម៉ឺនរៀល មី ១កេស ត្រីខ ១យួរ ទឹកដោះគោ ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ។ ដោយឡែកសម្រាប់លោកតា និងលោកយាយ ២ នាក់ ដែលមានអាយុ ១០០ឆ្នាំ និង ៩៩ឆ្នាំ ទទួលបានថវិកាបន្ថែម ក្នុងម្នាក់ ១លានរៀលផងដែរ។