ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និង ស្រុកត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន៥៦១នាក់ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធាន បានថ្លែងកោតសរសេីរចំពោះទឹកចិត្ត ស្រលាញ់គណបក្សប្រជាជនកម្ពុជា របស់បងប្អូនសមាជិកសមាជិកថ្មី ដែលបានសម្រេចចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានយល់ច្បាស់ពីគោលនយោបាយដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានលះបង់ និងចាកចេញពីគណបក្សចាស់ ហើយសម្រចចិត្ដរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានការដឹកនាំដើម្បីប្រជាជននិងមាតុភូមិកម្ពុជាឱ្យមានការរីកចម្រើនគ្រប់វិស័យជាបន្តបន្ទាប់។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានរំឭកថា គណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់ពេលវេលា គ្រប់មូលដ្ឋានទូទាំងប្រទេស ជាពិសេសការបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិ នាំយកសន្តិភាព និងការអភិវវឌ្ឍប្រទេស ជាពិសេសគាណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយល្អ ជាអំពេីល្អ ៥ចំណុចសំខាន់ៗគឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា។
ឯកឧត្តមបណ្ឌិតប្រធាន មានប្រសាសន៍បន្ថែមថា ការសម្រេចចិត្តចូលរួមរបស់សមាជិកថ្មីនាពេលនេះ បង្ហាញឱ្យឃេីញកាន់តែច្បាស់អំពី ការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាការចូលរួមរក្សាសុខសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។
សូមបញ្ជាក់ថានៅក្នុងឱកាសអញ្ជើញប្រកាសបញ្ជូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា នៅស្រុកអូររាំងឪ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន និងឯកឧត្ដម ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនសមាជិកសមាជិកាចូលរួមផងដែរ៕


